លោកស្រី Karren Brady អនុប្រធានក្លិប West Ham បានជឿជាក់ថា រដូវកាលនៃក្របខណ្ឌ Premier League គួរតែត្រូវបានធ្វើឱ្យប្រសើដែលនឹងបដិសេធចំពោះតំណែងរបស់ Liverpool ។
កាលពីថ្ងៃសុក្រ Premier League បានបញ្ជាក់ថារាល់ការប្រកួតទាំងអស់ យ៉ាងហោចដល់ដល់ខែ មេសា ក្រោយផ្ទុះឡើងនៃវីរុស កូរ៉ូណា១៩ ហើយមិនទាន់ច្បាស់ទេថា លីកកំពូលអង់គ្លេសនឹងត្រូវបានបញ្ចប់ ឬក៏ត្រូវលុបចោលទាំងស្រុងតែម្តង។ក្រុមហង្សក្រហម Liverpool មាន ២៥ ពិន្ទុលើក្រុមលេខ ២ Manchester City ឈរនៅកំពូលតារាង Premier League ហើយជ័យជម្នះ ២ លើកទៀតសម្រាប់ក្រុមរបស់លោក Jurgen Klopp នឹងជួយឱ្យពួកគេឈ្នះពាន។
របាយការណ៍ចុងក្រោយបានលើកឡើងថា ក្លឹបនៅ Premier League កំពុងគាំទ្រដល់ក្រុមហង្សក្រហម Liverpool ថ្វីបើរដូវកាលនេះមិនបានបញ្ចប់ដោយរលូនយ៉ាងណាក្តី។
ទោះបីជាយ៉ាងណាលោកស្រី Karren Brady អនុប្រធានក្លិប West Ham បានលើកឡើងថា ដំណោះស្រាយដ៏សមហេតុផលបំផុត គឺគួរតែលុបចោលរដូវកាលនៃក្របខណ្ឌលីកកំពូលអង់គ្លេសរដូវកាលនេះ។
លោកស្រីបានបន្តថា តើនរណាដឹងថា វាអាចធ្លាក់ចុះ ឬឡើង បើការប្រកួតមិនបានពេញលេញនោះ ? នេះការវាយប្រហារទៅលើក្រុមហង្សក្រហម ដ៏ធំមួយ ក្រោយអាកខានលើកពាន ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ។រឿងនេះនឹងត្រូវពិភាក្សារវាងក្របខ័ណ្ឌ Premier League និងក្លឹបនៅសប្តាហ៍ក្រោយក្នុងការប្រជុំបន្ទាន់មួយ៕