នេះគឺជាកំណត់ត្រាក្រឈ្នះយូរជាងគេចាប់តាំងពីបុរសសញ្ជាតិព័រទុយហ្គាល់ធ្វើជាគ្រូបង្វឹកប្រមាណ៩៣៥ប្រកួតកន្លងមក។ Tottenham បានចាញ់ ១-០ ទល់នឹង Leipzig, ចាញ់ Chelsea និង Wolves រួចចាញ់ប៉េណាល់ទីទល់ Norwich នៅ FA Cup និងស្មើ Burnley ១-១។
មាន់ខ្នាយមាសរំពឹងថានឹងបញ្ចប់ភាពមិនដែលឈ្នះ៦ប្រកួតជាប់គ្នារបស់ខ្លួននៅថ្ងៃអាទិត្យនេះនៅពេលដែលពួកគេត្រូវបើកទ្វារកីឡដ្ឋានស្វាគមន៍ Manchester United ដែលជាអតីតក្លឹបរបស់លោក Mourinho ផ្ទាល់។ ទោះបីជាយ៉ាងនេះក្តី សម្រាប់ព្រឹត្តិការណ៍នៃលីកកំពូលអង់គ្លេស និងលីកផ្សេងៗត្រូវបានពន្យាពេលលេង ហើយនៅអង់គ្លេស អាចនឹងអូសបន្លាយដល់ខែ មេសា និង អាចលើសពីខែមេសា អាស្រ័យទៅតាមស្ថានភាពនៃជំងឺខូវីដ១៩ ៕