កាសែតក្នុងប្រទេសប៉ារ៉ាហ្គាយ បានបញ្ជាក់ថាការរស់នៅរបស់ Ronaldinho គឺសប្បាយមិនធម្មតានោះទេ។ មានអ្នកទោសក្នុងគុកជាច្រើននាក់ ដែលជាអ្នកគាំទ្ររបស់គេ ហើយតែងតែជួយផ្គត់ផ្គង់ដល់កីឡាករប្រេស៊ីលនេះជានិច្ច។ ថ្ងៃដំបូងដែលរូបគេចូលក្នុងគុក មានអ្នកទោសជាច្រើននាក់បានមកសុំហត្ថលេខាទៀតផង។
លើសពីនេះទៅទៀត Ronaldinho ក៏បានចូលប្រកួតបាល់ទាត់ពានរង្វាន់ក្នុងគុកមួយផងដែរ ហើយថែមទាំងបានលើកពានផងដែរ។ រូបគេនិងមិត្តរួមក្រុមដទៃទៀត បានលេខ១ ជាមួយរង្វាន់ជ្រូកអាំង១៦គីឡូក្រាមផងដែរ។