ភ្នំពេញ៖ លោក សន អេលីត គ្រូបង្វឹកគុនខ្មែរក្នុងក្លិបនាយកដ្ឋានអង្គរក្សបានឲ្យដឹងថាជំនួបរវាង អេលីត ចំរើន និង ឃីម បូរ៉ា សប្តាហ៍នេះមិនបានជួបគ្នាទេដោយសារ អេលីត ចំរើន មានបញ្ហាសុខភាព។
ជាមួយគ្នានេះប្រិយមិត្តអ្នកគាំទ្រវិស័យគុនខ្មែរបានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងដែលមិនបានទស្សនាការប្រកួតដ៏កក្រើកមួយនេះព្រមទាំងបានផ្ញើសារជូនពរកីឡាករ អេលីត ចំរើនឲ្យឆាប់បានជាសះស្បើយផងដែរ។
លោកគ្រូ សន អេលីត បានលើកឡើងតាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃនេះយ៉ាងខ្លីថា «សូមអធ្យាស្រ័យបងប្អូនអ្នកគាំទ្រផង ជំនួបរវាង អេលីត ចំរើន និង ឃីម បូរ៉ា សប្តាហ៍នេះមិនបានជួបគ្នាទេដោយសារ អេលីត ចំរើន មានបញ្ហាសុខភាព»៕