ភ្នំពេញ៖ លោក សន អេលីត គ្រូបង្វឹកគុនខ្មែរប្រចាំក្លិបនាយកដ្ឋានអង្គរក្សបានបង្ហាញសមាសភាពកីឡាករកម្រិតA ទាំង៧រូបព្រមជាមួយគោលការណ៍ថ្មីក្នុងក្លិបប្រដាល់ដែលធ្វើឲ្យសិស្សម្នាក់ៗមានស្មារតីខិតខំហ្វឹកហាត់បន្ថែមទៀត។
បើតាមការបង្ហាញរបស់លោកគ្រូ សន អេលីត សមាសភាពកីឡាករកម្រិតAក្នុងក្លិបនាយកដ្ឋានអង្គរក្សរួមមាន៖ សែន រ៉ាដេត , អេលីត សាន់ , អេលីត ភក្ដី , សុខ សាវិន ,អេលីត ចំរើន ,អេលីត ឡុងឡី និង លី ភា។
បើតាមលោកគ្រូ សន អេលីត បានឲ្យដឹងតាមរយៈគេហទំព័រហ្វេសប៊ុកថាគោលការថ្មីក្នុងក្លឹបប្រដាល់ នាយកដ្ឋានអង្គរក្សចាប់ពីសប្តាហ៍នេះតទៅ មានដូចខាងក្រោម៖
១.សម្រាប់កីឡាករទាំង៧រូបនេះចាត់ទុកជាកីឡាករលំដាប់ល្អកម្រឹតA នៅក្នុងក្លឹបដូចនេះរាល់ការប្រកួររបស់ពួកគេ បើឈ្នះដោយផ្តួលដៃគូសន្លប់នោះនឹងទទួលបានទឹកប្រាក់ឧបត្ថមបន្ថែម ២លានរៀល (500$) តែបើឈ្នះពិន្ទុទទួលបាន ១លាន២សែនរៀល (300$)។
២.ដោយឡែកកីឡាករដ៏ទៃផ្សេងទៀតនៅក្នុងក្លឹប នាយកដ្ឋានអង្គរក្ស ចាត់ទុកជាកម្រឹតមធម្យ (B) ក៏ទទួលបានការឧបត្ថមដូចគ្នាដោយ ឈ្នះសន្លប់ទទួលបាន ១លានរៀល (250$) និងឈ្នះពិន្ទុ ទទួលបាន៦០មុឺនរៀល(150$)៕