ភ្នំពេញ៖ លោក ស៊ន អេលីត ជាគ្រូបង្វឹកនៅក្លឹបប្រដាល់ នាយកដ្ឋានអង្គរក្សបាន ឧបត្ថម្ភថវិកាចំនួន ៤០មុឺនរៀល ដល់កីឡាករថ្នាលគុនខ្មែរ សិលាចក្រវាឡ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍និងរងរបួសយ៉ាងធ្ងន់ធ្ងររហូតដល់វះកាត់គ្រាប់ភ្នែកចេញម្ខាង។
លោក ស៊ន អេលីត បានលើកឡើងតាមយ:ហ្វេសប៊ុកយ៉ាងដូច្នេះថា “ខ្ញុំបាទ ស៊ន អេលីត ជាគ្រូបង្វឹកនៅក្លឹបប្រដាល់ នាយកដ្ឋានអង្គរក្ស ដោយលឺដំណឹងនិងមើលឃើញពីភាពខ្វះខាតរបស់កីឡាករថ្នាលគុនខ្មែរ សិលាចក្រវាឡ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍និងរងរបួសយ៉ាងធ្ងន់ធ្ងររហូតដល់វះកាត់គ្រាប់ភ្នែកចេញម្ខាងនិងត្រូវការជំនួយយ៉ាងចាំបាច់ក្នុងការព្យាបាល ខ្ញុំបាទសូមជួយជាថវិកាចំនួន ៤០មុឺនរៀល និងបន្តរៃថវិការ បីថ្ងៃ បើបងប្អូនចង់ជួយគាត់អាចទាក់ទងមកខ្ញុំបាទផ្ទាល់តាមរយះ ផេករបស់ខ្ញុំ”៕