វ៉ន វីវ៉ា ស៊ន សៀវម៉ី និងសិស្សគុនក្នុងក្លិបនាយកដ្ឋានអង្គរក្ស រ៉ៃអង្គាសថវិកាជួយដល់កីឡាករ សិលា ចក្រវាឡ

0
12

ភ្នំពេញ៖ អតីតអ្នកប្រដាល់ជើងខ្លាំង វ៉ន វីវ៉ា និងម្ចាស់ខ្សែក្រវ៉ាត់តៃក្វាន់ដូរ កញ្ញា ស៊ន សៀវមុីព្រមទាំងសិស្សគុនក្នុងក្លិបប្រដាល់នាយកដ្ឋានអង្គរក្សបានធ្វើការរ៉ៃអង្គាសថវិកាជួយដល់កីឡាករ សិលា ចក្រវាឡដែលជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសយ៉ាងធ្ងន់ធ្ងររហូតដល់វះកាត់គ្រាប់ភ្នែកចេញម្ខាង និងត្រូវការជំនួយយ៉ាងចាំបាច់ក្នុងការព្យាបាល។

លោកគ្រូ ស៊ន អេលីត បានលើកឡើងតាមរយៈគេហទំព័រហ្វេសប៊ុកថា”សូមអរគុណដល់កូនសិស្សនៅក្នុងក្លឹបប្រដាល់ នាយកដ្ឋានអង្គរក្សដែលបានរៃថវិការគ្នាជួយដល់ កីឡាករ សិលាចក្រវាឡ សរុបជាទឹកប្រាក់ ៣២មុឺនរៀល”។

ចំណែក អតីតអ្នកប្រដាល់ជើងខ្លាំង វ៉ន វីវ៉ា និង កញ្ញា ស៊ន សៀវមុី ក៏បានជួយជាថវិកាដល់កីឡាករ សិលាចក្រវាឡជាទឹកប្រាក់ក្នុងម្នាក់ ៤០មុឺនរៀល។

ពេលលឺដំណឹងនិងមើលឃើញពីភាពខ្វះខាតរបស់កីឡាករថ្នាលគុនខ្មែរ សិលាចក្រវាឡ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍និងរងរបួសយ៉ាងធ្ងន់ធ្ងររហូតដល់វះកាត់គ្រាប់ភ្នែកចេញម្ខាងនិងត្រូវការជំនួយយ៉ាងចាំបាច់ក្នុងការព្យាបាលនោះ លោកស៊ន អេលីត ជាគ្រូបង្វឹកនៅក្លឹបប្រដាល់ នាយកដ្ឋានអង្គរក្ស បានជួយជាថវិកាចំនួន ៤០មុឺនរៀលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here