អតីតកីឡាករ Liverpool ខាងលើបានចាកចេញពីក្រុមបណ្ដុះបណ្ដាលរូបគេ Nacional កាលពីឆ្នាំ២០០៦ កន្លងទៅ ដើម្បីមកប្រកបអាជីពបាល់ទាត់។ ចំណាយពេលជាង១០ឆ្នាំមកនេះ កីឡាករវ័យ៣៣ឆ្នាំបានក្លាយជាខ្សែប្រយុទ្ធមុតស្រួចម្នាក់ ដែលទទួលស្គាល់ដោយអ្នកគាំទ្រគ្រប់គ្នា។ ក្លឹបដែល Suarez លេងបានល្អបំផុតគឺនៅ Liverpool និង FC Barcelona ។ ដោយបច្ចុប្បន្ននេះ រូបគេនៅសល់កុងត្រាជាមួយក្រុមអ្នកមានបុណ្យ១រដូវកាលទៀតប៉ុណ្ណោះ។
វ័យជ្រេ និងកុងត្រាសល់ត្រឹម១ឆ្នាំនេះទៀត បានធ្វើឱ្យ Suarez ល្មមត្រលប់ទៅលេងនៅស្រុកកំណើតវិញហើយ។ បើតាមមិត្តភ័ក្ដិរបស់គេនៅអ៊ុយរុយហ្គាយ បានបញ្ជាក់ថាខ្សែប្រយុទ្ធនេះ បានប្រាប់គេថា នៅពេលបញ្ចប់អាជីពនៅក្រុម Barca ហើយ នោះ Suarez នឹងត្រលប់ទៅលេងនៅក្រុម Nacional ក្នុងស្រុកកំណើតរបស់គេវិញហើយ៕