ភ្នំពេញ៖ កែវ សុខង៉ន បច្ចុប្បន្នជាអ្នកចាត់ការក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបង្ហាញអារម្មណ៍មួយសោកស្តាយ ដែលត្រូវបានគេយល់ឃើញថា លោកចាត់ទុកលទ្ធផលកម្ពុជាចាញ់ហុងកុង 2-0 ជាការលក់ផ្តាច់គ្រាប់ត ។
ក្រោយចប់ការប្រកួតមានការលើកឡើងធៀបគ្នាផ្សេងៗ ចំពោះលទ្ធផលដែលកម្ពុជាចាញ់ហុងកុង ក្នុងលទ្ធផល 2-0 ដោយផ្តើមចេញពីកីឡាករ ខ្សែការពារ សឿយ វិសាល បានបង្កកំហុសដោយដណ្តើមបាល់ពីអ្នកចាទីរបស់ហុងកុង បណ្តាលឲ្យអាជ្ញាកណ្តាលសម្រេចដកកាតលឿងទី ២ ស្មើកាតក្រហម ១ ដេញចេញពីទីលានជាស្ថាពរ ។
លទ្ធផលបាននេះ បានធ្វើឲ្យ លោក កែវ សុខង៉ន បានបង្ហាញសារនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយបង្ហាញពីអារម្មណ៍ខកចិត្ត ចំពោះ កីឡាករខ្លះដែលបានខិតខំប្រឹងប្រែងចំពោះប្រទេសជាតិ តែផ្ទុយទៅវិញ មានការលក់ដូរគ្រាប់បាល់ ។
លោកបានសរសេរនៅលើហ្វេសប៊ុករបស់លោក នារាត្រីយប់មិញថា «អញអើយអញម៉ាថ្ងៃ 20$ ប្រមូលផ្ដុំតាំងពីរអ៊ុំទូករហូតមកដល់ឥលូវអត់បានសំរាក់ផង ហើយពួកអាបានផលនៅតែបានផលហើយពួកអាមិនផលនៅតែមិនបាន បើពួកអស់លោកណាមិនពេញចិត្តទេមកអញ 088 5055551 រឺឆាត់មកចាំអញចាំអញប្រាប់ នៅវគ្គបន្តទៀតក្ដរស្អីហា 👊👊👊» ។
ការបង្ហាញសារនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមជាពិសេសអ្នកគាំទ្របាល់ទាត់តែម្ដងសម្តែងនូវអារម្មណ៍ សោកស្ដាយជាមួយ នឹងសង្ឈឹមថា រឿងរ៉ាវនេះ នឹងបង្ហាញឲ្យដាច់ស្រលះពីលទ្ធផលវិជ្ជមាន នឹងសង្ឈឹមថា FIFA អាចនឹងរកចម្លើយបញ្ចេញឃើញជុំវិញលទ្ធផល នារាត្រីយប់មិញ៕