Hazard នៅ​ផ្ទះ​យូរ​​ពេក​ ពិបាក​ចិត្ត​ខ្លាំង

0
85

ខ្សែ​ប្រយុទ្ធ​បែលហ្សិក​ Eden Hazard បាន​សារភាព​​ថា ខ្លួន​ព្យាយាម​មិន​សូវ​ទៅ​ផ្ទះ​បាយ ដើម្បី​ចៀស​ផុត​ពី​ការ​ញ៉ាំ​ច្រើន។កីឡាករ​រូប​នេះ​បាន​និយាយ​ប្រាប់​សារព័ត៌មាន RTBF កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ ” វា​ស្មុគស្មាញ​ណាស់​ សម្រាប់​ខ្ញុំ ” ។

Hazard បាន​បន្ត​ថា៖ ” ខ្ញុំ​ខំ​ទប់​ចិត្ត​ខ្លួន​ឯង កុំ​ឲ្យ​ញ៉ាំ​ច្រើន​ពេក។ ជាពិសេស ហាម​ចិត្ត​ខ្លួន​ឯង​ កុំ​ឲ្យ​អើត​ទៅ​ញ៉ាំ​នំប៉័ង តែ​វា​មិន​ស្រួល​ទេ ” ។

ក្រៅ​ពី​នេះ​ Hazard ក៏​បាន​ទម្លាយ​ថា ខ្លួន​កំពុង​តែ​ហាត់​លំហាត់​កាយសម្បទា​ តាម​ប្រព័ន្ធ​អ៊ីនធឺណិត ជាមួយ​នឹង​គ្រូ​បង្វឹក​ផង​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here