អតីតសង្សារលោក Unai Emery កញ្ញា Sacha Wright បាននិយាយទៅកាន់ The Sun កាលពីពេលថ្មីៗនេះថា លោក Emery បានបន្ទោសនាងថាជាមូលហេតុ ដែលធ្វើឲ្យគេត្រូវបានបណ្ដេញចេញពីអ្នកចាត់ការក្លឹប Arsenal។
កញ្ញា Wright បាននិយាយថា ៖ ” លោក Emery បានបន្ទោសខ្ញុំថា ខ្ញុំជាមូលហេតុធ្វើឲ្យគេត្រូវបានបណ្ដេញចេញពីក្លឹប។ គេបាននិយាយថា ខ្ញុំជាយាយធ្មប់ ដែលនាំសំណាងមិនល្អដល់គេ ” ។
គួរបញ្ជាក់ផងដែរថា កញ្ញា Wright បានបែកគ្នាជាមួយលោក Emery កាលពីខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ លុះពីរខែបន្ទាប់មកគឺនៅ ខែវិច្ឆិកាលោក Emery ក៏ត្រូវបានក្លឹបកាំភ្លើងធំ Arsenal បណ្ដេញចេញ៕