ប្រធានក្លឹប Spurs លោក Daniel Levy នឹងអនុញ្ញាតឲ្យខ្សែប្រយុទ្ធ Harry Kane ចាកចេញទៅកាន់ Manchester United ឬក្លឹបផ្សេងក្នុងតម្លៃខ្លួន២០០លានផោន។
កត្តាដែលជំរុញឲ្យ Spurs ធ្វើបែបនេះដោយសារតែពួកគេបារម្ភពីហិរញ្ញវត្ថុនិងបាល់ទាត់ត្រូវបានផ្អាកដោយសារវីរុសកូរ៉ូណា។ លោក Levy បានសម្រេចចិត្តថា ក្លឹបនឹងយល់ព្រមសម្រាប់ការឲ្យ Kane ទៅរកក្លឹបថ្មីនៅរដូវក្ដៅនេះ។
តាមរបាយការណ៍ Spurs ជំពាក់ ៦៣៧ លានផោនលើប្រាក់កម្ចីធ្វើកីឡដ្ឋាននិង៨៣ លានផោនលើថ្លៃផ្ទេរកីឡាករ។