ភ្នំពេញ៖ លោកសោម ពិសិដ្ឋ អភិបាលខេត្ដកែបបានលើកឡើងថាការប្រកួតកីឡានេះ យេីងទទួលបានអត្ថប្រយោជន៍ច្រេីន អាចធ្វេីអោយអ្នកលេងកីឡា មានសុខភាពល្អ រឹតចំណងមិត្តភាពបានច្រេីន ចំពោះការប្រកួតជាអន្តរជាតិ ជាឱកាសដែលនាំអោយយេីងបានបង្ហាញពីអត្តសញ្ញាណជាតិ ទៅកាន់ពិភពលោក។
លោកលើកឡើងនេះនៅក្នុងការអញ្ជើញ រៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង កម្រិតជាតិ នៅខេត្តកែប ដេីម្បីជ្រើសរើសកីឡាករ កីឡាការនី ដែលមានសមត្ថភាពសម្រាប់ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមនៅប្រទេសវៀតណាម និងសម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដដែលប្រទេសកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។
គួរឲ្យដឹងថា រដ្ឋបាលខេត្តកែប បានសហការជាមួយសហព័ន្ធកីឡាជាតិ រៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង ជ្រេីសរេីសជេីងឯកប្រចាំឆ្នាំ២០២០៕




