Jihai គឺជាកីឡាករជនជាតិដែលលេងធ្លោមួយរូបនៅទ្វីបអាស៊ី បានចាកចេញពី City ក្នុងឆ្នាំ២០០៨ បន្ទាប់ពីលេងបាន១៣០ប្រកួត ស៊ុតបញ្ចូលទីបាន៣គ្រាប់។ កាលណោះរូបគេបានផ្ទេរទៅ Sheffield United មុនវិលទៅស្រុកកំណើតហើយចូលនិវត្តន៍ក្នុងឆ្នាំ ២០១៥។
ខ្សែការពារមកពីទ្វីបអាស៊ីរូបនេះអាចថាជាវីរបុរសក្រុមរហស្សនាម “មេឃខៀវ” ក៏ថាបានព្រោះបានចំណាយពេល៩រដូវកាលនៅអង់គ្លេស និង៦រដូវកាលជាមួយ City ជួយក្លឹបឡើងមក Premier League វិញក្រោយឈ្នះពាន First Division ក្រោមការដឹកនាំរបស់លោក Kevin Keegan ក្នុងឆ្នាំ២០០២ ៕