ប្រធានរបស់ Ligue 1 គ្រោងចាប់ផ្ដើមបន្តរដូវកាល២០១៩-២០ នៅថ្ងៃទី១៧ ខែ មិថុនា ជាមួយកាលវិភាគបញ្ចប់លីគនៅថ្ងៃទី ២៥ ខែ កក្កដា។
សេចក្ដីប្រកាសមួយចេញកាលពីថ្ងៃច័ន្ទបានរៀបរាប់ថា តាមរយៈការប្រជុំកាលពីថ្ងៃសុក្រសប្ដាហ៍មុន ស្ថាប័នគ្របគ្រងលីគបារាំង LFP បានបញ្ជាក់ថា មានចេតនាចង់រៀបចំការប្រកួតឲ្យដំណើរការឡើងវិញ ប៉ុន្តែមិនទាន់ច្បាស់ត្រូវលេងបិទទ្វារឬយ៉ាងណា។