ប្រភពនៅអេស្ប៉ាញបានចុះផ្សាយថាក្រុម FC Barcelona ប៉ះពាល់ផ្នែកហិរញ្ញវត្ថុខ្លាំងមែនទែន ដែលតម្រូវឱ្យពួកគេកាត់ប្រាក់ឈ្នួលកីឡាករដល់ទៅ៧០%ឯណោះ។ មិនត្រឹមតែប៉ុណ្ណឹងទេ ពេលនេះថ្នាក់ដឹកនាំនឹងធ្វើការដោះដូរកីឡាករទ្រង់ទ្រាយធំថែមទៀត។ នេះមានន័យថាកីឡាករមួយចំនួននឹងត្រូវលក់ចេញហើយ ពេលរដូវកាលដោះដូរកីឡាករមកដល់។
កីឡាករសំខាន់ជាងគេក្នុងក្រុម ដែលមិនអាចបាត់បង់បានទេ សម្រាប់រដូវកាលថ្មីខាងមុខមាន Lionel Messi, Marc-Andre ter-Stegen និង Frenkie de Jong នឹងមិនត្រូវលក់ចេញ ៕