សារព័ត៌មានអេស្ប៉ាញ Diario Sport ឲ្យដឹងថា នាយកផ្នែកកីឡាកររបស់ក្លឹប PSG លោក Leonardo នឹងធ្វើការប្រឹងប្រែងចង Neymar ឲ្យនៅជាមួយក្លឹបដល់ឆ្នាំ២០២៥ ជាមួយថ្លៃ៦៤ម៉ឺនផោនក្នុងមួយសប្ដាហ៍។
កីឡាករសញ្ជាតិប្រេស៊ីលត្រូវបានទាក់ទងឲ្យត្រលប់ទៅកាន់កីឡដ្ឋាន Nou-Camp វិញ ដែលជាកន្លែងគេធ្លាប់លេងឲ្យ Barcelona រវាងឆ្នាំ២០១៣-២០១៧ មុនពេលចាកចេញក្នុងតម្លៃកំណត់ត្រាពិភពលោក១៩៨លានផោនទៅទីក្រុងប៉ារីស។