ដំណឹងថា Neymar នឹងផ្លាស់ទៅលេងនៅក្រុម FC Barcelona វិញ នៅតែបន្ដកើតឡើងជានិច្ច ដោយសារតែកីឡាករប្រេស៊ីលនេះ តែងតែបង្ហាញថាកាយវិការចង់ត្រលប់ទៅអេស្ប៉ាញវិញ។តែប្រសិនណាបើ Neymar ពិតជាចង់ចាកចេញទៅ FC Barcelona វិញឱ្យទាល់តែបានមែន នោះរូបគេនឹងត្រូវខាតបង់ប្រាក់រាប់លានផោនមិនខាន។
ប្រភពបានព្យាករណ៍ថាទៅក្លឹបអ្នកមានបុណ្យវិញ កីឡាករវ័យ២៨ឆ្នាំខាងលើនឹងមិនទទួលបានតម្លៃពលកម្មច្រើនដូចនៅ PSG នោះទេ។ រូបគេអាចនឹងបាត់ជាង១០លានផោនក្នុង១រដូវកាលមិនខាន។ តែការខាតបង់ប្រាក់នេះ អាចនឹងធ្វើឱ្យរូបគេឈ្នះពានរង្វាន់ធំៗ វិញ ដូចកាលពីមុន៕