ភ្នំពេញ៖ កញ្ញា ស៊ន សៀវម៉ី ម្ចាស់មេដាយមាសតេក្វាន់ដូត្រូវបានតែងតាំងជា ជំនួយការសម្តេច វិបុល សេនាភក្តី សាយ ឈុំ ប្រធាន រដ្ឋសភានីតិកាល ទី៤ មានឋានៈស្មើនឹងអគ្គនាយកបន្ថែមលើមុខងារ បច្ចុប្បន្ន ដោយពុំទទួលបាន ប្រាក់បំណាច់ មុខងារ។ នេះបេីយោង តាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ កាលពី ថ្ងៃទី២ ខែកុម្ភៈ។
សូមរំលឹកថា កញ្ញា ស៊ន សៀវម៉ី គឺជាវីរ:កីឡា ការិនី តេក្វាន់ដូល្បីឈ្មោះមួយរូបដែល បានទទួលបាន មេដាយជាច្រើន ជូនជាតិមាតុភូមិ។

