លោក David Moyes បានប្រែក្លាយខ្លួនពីគ្រូបង្គោលក្លឹប West Ham មកធ្វើជាអ្នកដឹកបន្លែ និងផ្លែឈើវិញនៅក្នុងកំឡុងពេលឈប់សម្រាកដោយសារតែជំងឺកូវីដ-១៩។
មូលហេតុដែលលោក Moyes មកធ្វើជាអ្នកដឹកបន្លែផ្លែឈើនេះ ដោយសារតែនៅតំបន់រស់របស់លោកនៅឯមាត់សមុទ្រ Lancashire ប្រទេសអង់គ្លេសកំពុងត្រូវការមនុស្សស្ម័គ្រចិត្តដឹកឥវ៉ាន់នៅក្នុងភូមិនោះ។