Jose Mourinho បានបង្ហើបថាលោកក៏ធ្លាប់យំម្ដងផងដែរ នៅពេលដឹកនាំក្រុមចាញ់ការប្រកួត។ វាជាការយំតែម្ដងប៉ុណ្ណោះតាំងពីដើមមក របស់លោកក្នុងការដឹកនាំក្រុម ព្រោះបរាជ័យនោះ វាពិបាកទទួលយកបានខ្លាំងពេក។ ១ប្រកួតនោះ គឺនៅឆ្នាំ២០១២ គ្រាដែលក្រុម Real Madrid ចាញ់ក្រុម Bayern Munich ដោយការទាត់ប៉េណាល់ទី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ។
លោក បាននិយាយថា៖ “វាជាបាល់ទាត់ Cristiano , Kaka , Ramos ពួកគេទាំង៣សុទ្ធតែជាកីឡាករឆ្នើមបំផុត ប៉ុន្តែយ៉ាងណា ពួកគេនៅតែជាមនុស្សនៅតែជាមានកំហុស។ យប់នោះ ជាយប់តែម្ដងក្នុងអាជីពរបស់ខ្ញុំ ដែលខ្ញុំយំក្រោយចាញ់ការប្រកួត។ ខ្ញុំចាំវាបានច្បាស់ណាស់។ ខ្ញុំនិងជំនួយការ បានឈប់ឡាននៅមុខផ្ទះខ្ញុំ យើងយំក្នុងឡាន។ វាពិតជាពិបាកទទួលយក ព្រោះយើងធ្វើបានល្អមែនទែននៅឆ្នាំនោះ”៕