Lloris ថា បើមិនឲ្យពានហង្សក្រហមវាដូចជាឃោរឃៅពេកហើយ

0
61

Lloris ​អ្នក​ចាំទី​របស់​ក្រុម Spurs ​ក៏​បាន​និយាយ​ថា “យើង​កំពុង​តែ​ស្ថិត​នៅ​កន្លែង​ដែល​គ្រប់​គ្នា​ចង់​បញ្ចប់​រដូវ​កាល​នេះ។ វា​ពិត​ជា​ឃោរឃៅ​សម្រាប់ Liverpool ​ជាមួយ​ការ​នាំ​មុខ​របស់​គេ…ពួកគេ​ស្ទើរ​តែ​លើក​ពាន​រង្វាន់​ទៅ​ហើយ។ យើង​ចង់​បញ្ចប់​វា​ឱ្យ​បាន​ត្រឹម​ត្រូវ​និង​នៅ​លើ​ទីលាន​ប្រកួត។ គ្មាន​នរណា​ម្នាក់​ដែល​មិន​ចង់​បញ្ចប់​រដូវ​កាល​នេះ​ទេ”។

​រំលឹក​ថា​រដ្ឋាភិបាល​អង់គ្លេស ​បាន​ប្រាប់​ឱ្យ​ក្រុម​ទាំង​អស់​នៅ​លីគ​កំពូល​អង់គ្លេស ​ចាប់​ផ្ដើម​រៀប​ចំ​ផែនការ​ដើម្បី​ត្រលប់​ទៅ​ហ្វឹកហាត់​វិញ ​និង​ត្រៀម​ធ្វើ​ការ​ប្រកួត ដើម្បី​បញ្ចប់​រដូវ​កាល​នេះ ដោយ​លេង​បិទ​ទ្វា។ យ៉ាងណា​ក៏​ដោយ ​នៅ​មាន​កង្វល់​ជា​ច្រើន​ទាក់ទង​ការ​ប្រកួត​បាល់ទាត់​វិញ ដោយ​កីឡាករ​ជា​ច្រើន​បារម្ភ​ខ្លាច​ឆ្លង​មេរោគ Covid-19 ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here