ក្រុមរហស្សនាមថាពណ៌ផ្ទៃមេឃត្រូវចោទប្រកាន់ថាប្រព្រឹត្តិខុសច្បាប់តុល្យភាពហិរញ្ញវត្ថុ ចាយលុយលើសចំណូលច្រើនជ្រុលដែលអាចជាប់ពិន័យត្រូវព្យួរមិនឲ្យលេងពានអឺរ៉ុប២រដូវកាល។ យ៉ាងណា City កំពុងស្ថិតនៅក្នុងដំណាក់កាលប្ដឹងឧទ្ធរណ៍នៅឡើយ លទ្ធផលនឹងដឹងនៅមុនរដូវកាលក្រោយ ឬអាចពន្យារថែមទៀតដោយសារវិបត្តិកូរ៉ូណា។
ក្នុងនោះកីឡាករ Kevin De Bruyne អាចពិចារណាចេញពី Manchester City បើករណីក្លឹបត្រូវជាប់បម្រាមមិនឲ្យលេង Champions League រហូតដល់២រដូវកាល។