ស្របពេល Real Madrid កំពុងតាមទាក់ទង Mbappe ខ្លាំង ក្រុម PSG ក៏ព្យាយាមបញ្ចុះបញ្ចូលខ្សែប្រយុទ្ធរបស់ខ្លួន ដើម្បីតកុងត្រាថ្មីផងដែរ។ កុងត្រាចាស់របស់អតីតកីឡាករ Monaco នេះ នៅសល់ត្រឹមឆ្នាំ២០២២ប៉ុណ្ណោះ ដូច្នេះហើយទើបបានជាក្រុម PSG បារម្ភថាតម្លៃខ្លួនផ្ដាច់កុងត្រាបច្ចុប្បន្ននេះ អាចឱ្យក្រុម Real Madrid នាំយក Mbappe ទៅបាន។
កុងត្រាថ្មីរបស់ ខ្សែប្រយុទ្ធ Kylian Mbappe ជាមួយ PSG ទៀត អាចនឹងឈានដល់ប្រាក់ឈ្នួល ៦សែនផោនក្នុង១សប្ដាហ៍លើកុងត្រាថ្មី ដែលតម្លៃនេះ ប្រហាក់ប្រហែល Neymar ។