La Liga ត្រលប់មកវិញនៅខែមិថុនា ខាងមុខនេះ

0
65

ក្លឹប​នៅ​ La Liga នឹង​ចូល​ហ្វឹកហាត់​វិញ​ក្នុង​សប្ដាហ៍​នេះ។
ប្រធាន​របស់​ La Liga លោក Javier Tebas បាន​និយាយ​ថា ការ​វិលត្រឡប់​នៃ​បាល់ទាត់​គឺ​ជា​សញ្ញា​បង្ហាញ​ថា​ សង្គម​កំពុង​រីកចម្រើន​ឆ្ពោះ​ទៅ​រក​ភាព​ប្រក្រតី​ថ្មី។ លោក​សង្ឃឹម​ថា បាល់ទាត់​​នឹង​អាច​ចាប់​ផ្ដើម​លេង​ម្ដង​ទៀត​នៅ​ខែ​មិថុនា ហើយ​​នឹង​បញ្ចប់​រដូវ​កាល​២០១៩-២០ ដោយ​ជោគជ័យ។ ​​

ក្នុងនោះមានលក្ខណ្ឌ កីឡាករ​ទាំង​អស់​ត្រូវ​តម្រូវ​ឲ្យ​ធ្វើ​តេស្ដ​រក​វីរុស​កូរ៉ូណា​សិន​ ប្រសិន​បើ​លទ្ធផល​ចេញ​មក​អវិជ្ជមាន​នឹង​អនុញ្ញាត​​ឲ្យ​ចូល​ទីលាន​ហ្វឹកហាត់​បាន។ រដ្ឋាភិបាល​របស់​អេស្ប៉ាញ​បាន​បន្ធូរបន្ថយ​នៃ​ច្បាប់​​រក្សា​ខ្លួន​កាល​ពី​ថ្ងៃ​ច័ន្ទ ហើយ​ក្រសួង​សុខាភិបាល​​បាន​អនុញ្ញាត​ឲ្យ​អត្តពលិក​អាច​ហ្វឹកហាត់​បាន​វិញ ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here