ប្រភពបានបញ្ជាក់ថា Bayern បានដាក់តម្លៃទិញ៤០លានអឺរ៉ូ ខណៈរដូវកាលមុន Man City ចង់លក់ Sane ដល់ទៅ១០០លានអឺរ៉ូឯណោះ។ ជាការពិតតម្លៃនេះតិចជាង១០លានអឺរ៉ូ ពេលដែល City ទិញកីឡាករសញ្ជាតិអាល្លឺម៉ង់ពី Schalke កាលពីឆ្នាំ២០១៦។
បញ្ជាក់ថា មកដល់ពេលនេះលឺថា Bayern Munich និងខ្សែបម្រើប្រយុទ្ធ Leroy Sane បានយល់ព្រមលើកិច្ចសន្យារយៈពេល៥ឆ្នាំ។ នៅពេលនេះកិច្ចសន្យាផ្ទាល់ខ្លួនត្រូវបានពិភាក្សារួចរាល់ នៅឡើយតែ Bayern ត្រូវនិយាយថ្លៃគ្នាជាមួយ Manchester City ប៉ុណ្ណោះ។
Sane វ័យ២៤ឆ្នាំបានចំណាយពេល៤រដូវកាលនៅជាមួយ Manchester City បង្ហាញខ្លួនបាន៨៩ប្រកួតនៅ Premier League រកបាន២៥គ្រាប់។