កីឡាករអាហ្សង់ទីនខាងលើនេះ បានឆ្លងមេរោគ Covid-19 ជាមួយមិត្តស្រីរបស់ខ្លួន នៅថ្ងៃទី២១ខែមីនាឆ្នាំ២០២០កន្លងទៅ។ ក្រោយពីសម្រាកព្យាបាលជាច្រើនសប្ដាហ៍ និងធ្វើតេស្ដជាច្រើនលើកមក ពេលនេះសាមីខ្លួនបានបញ្ជាក់ថាគ្រប់យ៉ាងត្រលប់មករកភាពល្អប្រសើរវិញហើយ។ ដោយខ្លួន ជាសះស្បើយពេញលេញតែម្ដង ពីមេរោគដ៏កាចសាហាវនេះ។
បញ្ជាក់ផងដែរថា ក្រោយលីកកំពូលអង់គ្លេសប្រកាសបើកវិញ ក្លិប Juventus បានកោះហៅកីឡាកររបស់ខ្លួន ដើម្បីចូលហ្វឹកហាត់វិញហើយ ៕