បើតាមអ្នកនាំពាក្យ FIFA ម្នាក់បានឲ្យដឹងថា Sampdoria បានដាក់ពាក្យបណ្ដឹងទល់នឹងក្លឹប Sporting កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ កន្លង ដោយសារតែក្លឹបព័រទុយហ្គាល់នេះ ល្មើសនឹងកិច្ចសន្យាពាក់ព័ន្ធនឹងភាគរយនៃប្រាក់ទទួលបានពីការលក់កីឡាករ។
ប្រភពខាងលើបានធ្វើការអះអាងថា នៅពេល Bruno ត្រូវបាន Sporting ទិញក្នុងតម្លៃជាង ១០លានដុល្លារ កាលពីឆ្នាំ២០១៧ ហើយពេលលក់ចេញ ត្រូវចែកភាគរយជូន ក្លិបនៅអ៊ីតាលី ចំនួន ១០ភាគរយ ។
បញ្ជាក់ផងដែរថា Bruno ធ្លាប់លេងនៅ Sampdoria អំឡុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ក្រោយមកផ្ទេរទៅកាន់ Sporting CP ៕