លោក Gordon Taylor ប្រធាននាយកប្រតិបត្តិសមាគមកីឡាករបាល់ទាត់អាជីព (PFA) បានលើកឡើងថា ក្របខ័ណ្ឌ Premier League អាចនឹងលេងតិចជាង៩០នាទី ពេលដែលរដូវកាលបន្តលេងសាជាថ្មី។
លោក Taylor បានលើកឡើងថា សំណើនៃការពង្រួមពេលវេលាប្រកួតក្នុងមួយតង់ៗកំពុងស្ថិតនៅលើតុយកទៅពិភាក្សាជាមួយក្លឹបទាំង២០នៅសប្ដាហ៍នេះ។
លោក Taylor បន្តថាគ្រប់យ៉ាងត្រូវរងចាំនិងមើលទាំងអស់គ្នា។ គ្មាននរណាដឹងពីអនាគតនោះទេ។ រឿងរ៉ាវកីឡាករបម្រុង ការប្រកួតអាចមិនពេញ៤៥នាទីក្នុងមួយតង់ ទីកន្លែងប្រកួតអព្យាក្រឹត និងរឿងជាច្រើនទៀតកំពុងដាក់គិតគូរ។