ខ្សែប្រយុទ្ធរបស់ក្លិប PSG ត្រូវបានលីកកំពូលរបស់ បារាំងចែកទ្រនាប់ជើងមាសជូន ប៉ុន្តែសាមីខ្លួនបានសម្រេចលើកទ្រនាប់ជើងនេះ រួមគ្នាជាមួយអ្នកលេខ ២ ដែលរកគ្រាប់បាល់ស្មើ នឹងខ្លួន ។
Mbappe រកបាន ១៨គ្រាប់ដោយគ្រាប់បាល់ស៊ុតចូលធម្មតាទាំងអស់ ខណៈក្នុងចំណោម ១៨គ្រាប់របស់ Ben Yedder ក្នុងនោះមាន ៣គ្រាប់បានពីបាល់ពិន័យ ១១ម៉ែត្រ។
Mbappe បានប្រើប្រាស់ Twitter ដើម្បីបង្ហាញពីគោលបំណងខ្លួន ហើយថែមទាំងលើកយកការដែល Premier League ចែកស្បែកជើងមាសដល់កីឡាករ ៣រូបកាលពីឆ្នាំមុន ធ្វើជាអំណះអំណាងទៀតផង។ ជាការឆ្លើយតប Ben Yedder បានអរគុណ Mbappe ចំពោះទឹកចិត្តមួយនេះ៕