Alvaro Morata ចង់ចាកចេញពី Atletico Madrid

0
42

Sports ៖ Alvaro Morata អាចនឹងត្រូវចាកចេញពី Atletico Madrid នៅប៉ុន្មានថ្ងៃខាងមុខនេះ។
ខ្សែប្រយុទ្ធរូបនេះបានស្នើសុំចាកចេញពីទឹកដីអេស្ប៉ាញ ហើយដំណោះស្រាយនៅទីនេះ​អាចនឹងត្រូវលេងខ្ចីជើង ខណៈដែល Juventus កំពុងចង់បានរូបគេទៅកាន់ទឹកដីតូរីនវិញ ។
គ្រូបង្វឹកថ្មីរបស់ក្រុមសេះបង្កង់ លោក​Andrea Pirlo ​ធ្លាប់បានស្នើសុំ​ឲ្យម្ចាស់ជើងឯកអ៊ីតាលី នាំខ្សែប្រយុទ្ធរូបនេះ ដែលធ្លាប់លងជាមួយពហុកីឡដ្ឋាន Allianz Stadium នាពេលកន្លង មក។
ថ្វីបើទោះបីជាមិនទាន់មានកិច្ចព្រមព្រៀងក៏ដោយ តែសាមីខ្លួនចង់បន្តដំណើរទៅមុខទៀត ហើយក្រុម Atletico ក៏បានបើកទ្វារ​ឲ្យចាកចេញ ដើម្បីទុកកន្លែង​ស្វាគមន៍កីឡាករថ្មី ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here