Crystal Palace ព្យាយាមកញ្ចប់ថវិកាទិញយកខ្សែប្រយុទ្ធហង្សក្រហម

0
25

Sports ៖ ក្លិប Crystal Palace ​បានបោះទុន ២៥លានផោន ក្នុងការនាំយកខ្សែប្រយុទ្ធ Rhian Brewster របស់ក្រុម ហង្សក្រហម ។
ក្រុម Crystal Palace បានដាក់សាច់ប្រាក់ ១៦លានផោន ជាមួយកម្រៃជើងសារ ៦លានផោន ។
Brewster លេងបាន ២២ប្រកួត រកបាន ១១គ្រាប់ អំឡុងរូបគេលេងខ្ចីជើងនៅ Swansea City កាលពីរដូវកាលមុន ដែលជាការបង្ហាញសកម្មភាពលេងដ៏គួរ​ឲ្យភ្ញាក់ផ្អើល ។
លោក Jurgen Klopp គ្រូបង្វឹកក្រុម Liverpool គឺជាអ្នកកោតសរសើរចំពោះទេពកោសល្យរបស់ Brewster ប៉ុន្តែមិនអាចសន្យា​ឲ្យលេងបានជាទៀងទាត់នោះទេ នៅពេលដែលមាន វត្តមាន Roberto Firmino, Sadio Mane និង Mo Salah ដែលជាជម្រើសដំបូង តែងតែប្រើក្នុងការប្រកួតកន្លងមក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here