Sports ៖ Lucas Torreira ជាមុខសញ្ជាថ្មីមួយទៀតរបស់ក្រុម Atletico Madrid ដើម្បីពង្រឹងតំបន់កណ្តារបស់គេ ក្នុងទីផ្សាដោះដូរកីឡាករ ។
កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះមិនមាននៅក្នុងផែនការរបស់ក្រុមកាំភ្លើងធំរបស់ Mikel Arteta ទេហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ទីក្រុង Los Rojiblancos នាពេលកន្លងមក។
ក្រុម Atletico កំពុងសម្លឹងរកការបន្ថែម ក្នុងតំបន់បម្រើកណ្តាល ហើយកាន់តែពិសេសនោះសម្រាប់ Marcos Llorente ត្រូវបានគេមើលឃើញថា ជាជម្រើសដ៏ល្អក្នុងតំបន់វាយប្រហារ ផងដែរ ។
Sport 890 ក្នុងប្រទេសអ៊ុយរូហ្គាយបានរាយការណ៍ពីការចាប់អារម្មណ៍របស់ Atleti ទៅលើខ្សែបម្រើរូបនេះដែលនឹងបើកចំហរដើម្បីចាកចេញពីទីក្រុងឡុងដ៍ទៅកាន់ទីក្រុងម៉ាឌ្រីដ។
ក្រៅពីក្លិបខាងលើ កីឡាករ Torreira ក៏ត្រូវបានក្លិប Torino បានចរចាយកទៅលេងនៅអ៊ីតាលីវិញផងដែរ ស្របពេលដែលធ្លាប់បានបង្ហាញខ្លួនលេងជូន Sampdoria ៕