ដើម្បីសុខភាព!! ធ្វើភេសជ្ជៈ​តែ​ស្លឹកគ្រៃ ញាំ

0
140

វិធី​ធ្វើ​ភេសជ្ជៈ​តែ​ស្លឹកគ្រៃ រសជាតិ​ឈ្ងុយ​ឆ្ងាញ់
គ្រឿងផ្សំ​៖
-​ស្លឹកគ្រៃ ១​គីឡូ
-​ស្លឹក​តើយ ៤-៥​សន្លឹក ឬ​ទឹកតែ​ក្លិន​ស្លឹក​តើយ ១​ស្លាបព្រា​កាហ្វេ (​ដើម្បី​យក​ក្លិន​ឈ្ងុយ ដាក់​មួយ​ណា​ក៏​បាន​)
-​ទឹក​ស្អាត ៨-៩​លី​ត្រ
-​ស្ករស ១​គីឡូ
-​អំបិល​បន្តិច ទឹកកក

វិធី​ធ្វើ​៖
យក​ស្លឹកគ្រៃ​លាង​ឲ្យ​ស្អាត រួច​កាត់​ខ្លី​ល្មម ហើយ​ដំ​ឲ្យ​ទន់ ទុក​មួយ​ឡែក​។ ដាក់​ទឹក​ចូល​ឆ្នាំង​ដាំ​ឲ្យ​ពុះ រួច​ដាក់​អំបិល​ចូល កូរ​ឲ្យ​សព្វ ហើយ​ដាក់​ស្លឹកគ្រៃ ដាក់​ស្លឹក​តើយ​ចូល (​បើ​ប្រើ​ស្លឹក​តើយ​ស្រស់​) រម្ងាស់​ប្រហែល ១៥-២០​នាទី​។ លើក​ចេញពី​ចង្ក្រាន ហើយ​ដាក់​ស្ករស​ចូល កូរ​ឲ្យ​សព្វ រួច​ដាក់​ទឹក​ក្លិន​ស្លឹក​តើយ​ចូល (​បើ​មិន​ប្រើ​ស្លឹក​តើយ​ស្រស់​) កូរ​ចូល​គ្នា​ឲ្យ​សព្វ
ទុក​អោយ​ត្រជាក់​ដាក់​ទឹកកក​ចូល​ជា​ការ​ស្រេច​៕

ប្រភព៖ Housewife Post

LEAVE A REPLY

Please enter your comment!
Please enter your name here