តើ​អ្វី​ទៅ​ជា​ខ្យល់ពុល​កម្រិត PM 2.5​? ហើយ​ម៉ាស​ប្រភេទ​ណា​អាច​ការពារ​បាន?

0
247

ភ្នំពេញ​៖ ក្រោយ​មួយ​រយៈ​ចុង​ក្រោយ​នេះ​បញ្ហា​កង្វក់​ខ្យល់អាកាស​បាន​កើត​ឡើងជា​ខ្លាំង​នៅ​ប្រទេស​ថៃ ហើយ​នៅ​ប៉ុន្មាន​ថ្ងៃនេះ​ក៏​បានឃើញ​កើតឡើង​នៅ​ប្រទេស​កម្ពុជា​ផង​នោះ​។ ថ្ងៃនេះ​យើង​នាំ​គ្នា​មក​ស្គាល់​អំពី​ខ្យល់​ក្រ​ខ្វក់ M2.5 ដែល​ជា​ភាគល្អិត​និ​យល​តូច​ៗ​នៅ​ក្នុង​ខ្យល់​ដែល​មាន​អង្គត់​ផ្ចិត​តូច​ជាង ២,៥ មី​ក្រុង​។ ភាគល្អិត​និចល​នេះ​មាន​ប្រភព​មក​ពី​ការ​ដុត​ឥន្ធនៈផូស៊ីល និង​កំទេចធូលី​ផ្សេង​ៗ​។ ភាគល្អិត​និ​យល​នេះ​អាច​ស្រូប​ចូល​ទៅ​ដល់​សួត​និង​ពេល​ខ្លះ​ដល់​ស​សៃ​ឈាម​ដែល​អាច​បង្ក​ការ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ប្រសិនបើ​ស្រូប​ចូល​លើស​កម្រិត​កំណត់​។

ក្នុង​នោះ​ដើម្បី​ការពារ​ខ្យល់​ដែល​មានការ​បំពុល PM2.5 យើង​អាច​ពាក់​ម៉ាស​ប្រភេទ N-95 ដែល​អាច​ការពារ​បាន​រហូត ដល់​ទៅ ៩៥%​។ ប៉ុន្តែ​ក្នុង​ករណី​ចង់អោយ​មាន​សុវត្ថិភាព​ជាង នេះ គឺ​អាច​ប្រើប្រាស់​ម៉ាស​ប្រភេទ N-99 និង N-100 ដែល​អាច ការពារ​បាន​រហូត​ដល់​ទៅ ៩៩% ទៅ ១០០% តែ​ម្តង​។ ចំណែក ប្រភេទ​ម៉ាស​ពេទ្យ គឺ​មិន​អាច​ការពារ​បាន​នៅ​ខ្យល់​កង្វក់​កំរិត PM2.5 នោះ​ទេ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here