សំខាន់ ឬមិនសំខាន់! ការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ជីវិតក្រោយអាពាហ៍ពិពាហ៍

0
327

​បន្ទាប់ពី​ការ​រៀប​អាពាហ៍​ពិពាហ៍​ ​គឺ​ការ​ចាប់ផ្តើម​ជីវិត​គូ​ ​ហើយ​មានរឿង​មួយ​ដែល​គូ​ស្វាមីភរិយា​ទាំងឡាយ​មិន​អាច​ចៀស​រួច​នោះ​គឺ​រឿង​ ​“​លុយកាក់​”​ ​ព្រោះ​ជីវិត​គូ​ភាគច្រើន​តែង​ចាប់ផ្តើម​រៀបចំផែនការ​សម្រាប់​អនាគត​រួមគ្នា​ ​ដែល​មាន​ទាំង​ការ​ត្រៀម​សម្លឹង​រកមើល​ផ្ទះ​ដើម្បី​ស្នាក់អាស្រ័យ​ ​រថយន្ត​ ​និង​មាន​ទាយាទ​សម្រាប់​ស្នង​ត្រកូល​ជាដើម​ ​ដូច្នេះ​ការរៀបចំ​ផែនការ​ចាត់ការ​ប្រាក់ចំណូល​ចំណាយ​ ​គឺជា​រឿង​សំខាន់​ដែល​ត្រូវតែ​មានការ​សម្រេចចិត្ត​រួមគ្នា​ ​ដែល​បើសិនជា​ទាំងពីរ​នាក់​មាន​គោលការណ៍​ក្នុង​ការ​ចាត់ការ​រឿង​នេះ​បាន​ល្អ​នោះ​ ​នឹង​ធ្វើ​ឱ្យ​រឿង​លុយកាក់​ក្នុង​គ្រួសារ​ងាយស្រួល​ឡើង​មិនខាន​ ​។​

​-​ ​ពិចារណា​ពី​ស្ថានភាព​លុយកាក់​ក្នុង​ពេល​បច្ចុប្បន្ន​

​ធ្វើ​កំណត់ត្រា​ប្រាក់ចំណូល​ ​និង​ការចាយវាយ​ក្នុង​គ្រួសារ​ ​ទាំង​ប្រាក់ខែ​ ​និង​ប្រាក់ចំណូល​ផ្សេងទៀត​ ​ហើយ​តាមដោយ​ការចាយវាយ​ ​ទាំង​ថ្លៃឈ្នួល​ផ្ទះ​ ​ថ្លៃ​ធ្វើ​តំណើ​រ​ ​ថ្លៃ​ម្ហូបអាហារ​ ​ថ្លៃ​គ្រឿង​ឧបភោគ​បរិភោគ​ផ្សេង​ៗ​ ​និង​ថ្លៃ​ចាយវាយ​ផ្ទាល់ខ្លួន​ជាដើម​ ​។​

​ប្រយោជន៍​នៃ​ការ​ធ្វើ​កំណត់ត្រា​នឹង​ធ្វើ​ឱ្យ​ទាំងពីរ​នាក់​បានដឹង​ពី​ប្រាក់ចំណូល​ ​និង​ប្រាក់ចំណាយ​ទាំងអស់​រួមគ្នា​ ​ដើម្បី​ឱ្យ​កើតមាន​ការ​រៀប​ផែនការ​តទៅទៀត​ថា​ ​តើ​នឹង​ត្រូវ​ទទួលខុសត្រូវ​រួមគ្នា​បែប​ណា​?​

​-​ ​កសាង​អនាគត​រួមគ្នា​

​ការ​កសាង​គោលដៅ​នៅ​ថ្ងៃខាងមុខ​រួមគ្នា​ ​នឹង​ធ្វើ​ឱ្យ​ទាំងពីរ​នាក់​មាន​ភាព​ក្លៀវក្លា​ស្វាហាប់​ក្នុង​ការ​ដើរទៅ​ឱ្យ​ដល់​គោលដៅ​នោះ​យ៉ាង​តាំងចិត្ត​ ​ដូចជា​ ​ការទិញ​ផ្ទះ​ ​ទិញ​ឡាន​ ​ការ​ទៅដើរ​លេងកម្សាន្ត​ ​ការ​មានកូន​ ​និង​ការសិក្សា​របស់​កូន​ជាដើម​ ​។​ ​ក្រៅពី​នេះ​ ​នៅ​ត្រូវ​កំណត់​រយ:ពេល​ទៀតផង​ថា​ ​តើ​គោលដៅ​ដែល​យើង​ចង់បាន​នោះ​នឹង​កើតឡើង​នៅពេល​ណា​?​ ​នៅពេល​មាន​គោលដៅ​ ​និង​រយ:ពេល​ដែល​ច្បាស់លាស់​ហើយ​នោះ​ ​សឹម​ពិចារណា​ក្នុង​ការ​ចាត់​លំដាប់ថ្នាក់​ផែនការ​លុយកាក់​ជា​ក្រោយ​ ​។​

​-​ ​រៀប​ផែនការ​ចាយវាយ​ ​និង​សន្សំសំចៃ​រួមគ្នា​

​ពេល​ក្លាយជា​គូជីវិត​នឹងគ្នា​ហើយ​ ​ច្បាស់ជា​ស្គាល់ចិត្ត​ ​ស្គាល់​និស្ស័យ​គ្នា​ច្បាស់​មិនខាន​ ​អ្នកណា​ចូលចិត្ត​ទិញ​ ​អ្នកណា​ចូលចិត្ត​សន្សំ​ ​ចេះ​ទុក​ចេះ​ចាយ​ ​តែ​ភាគច្រើន​ខាង​ស្រី​តែង​មាន​ភាព​ល្អិតល្អន់​ ​និង​ប្រយ័ត្ន​ប្រយែង​ជាង​ខាង​ប្រុស​ ​ទើប​មិនមែន​ជា​រឿង​ផ្លែ​ក​ឡើយ​ ​ដែល​ស្វាមីភរិយា​ជាច្រើន​គូ​ច្រើន​លើក​ឱ្យ​ខាង​ភរិយា​ជា​អ្នកមើល​ការខុសត្រូវ​រឿង​លុយកាក់​នោះ​។​ ​តែ​នឹង​បាន​ទៅដល់​គោលដៅ​ដូច​ផែនការ​ដែល​បាន​រៀបចំ​រួមគ្នា​ ​ឬក៏​អត់​នោះ​ ​វា​អាស្រ័យ​លើ​ផែនការ​ចាយវាយ​របស់​អ្នក​ទាំងពីរ​ហ្នឹងឯង​ ​។​

​ការពិត​ទៅ​ ​ការណែនាំ​ខាងលើ​នេះ​អាច​មិនមែន​ជា​វិធី​ដែល​ល្អឥតខ្ចោះ​បំផុត​សម្រាប់​គ្រប់​គូ​ស្វាមីភរិយា​ទាំងអស់​នោះ​ទេ​ ​ព្រោះ​មួយ​គូៗ​តែង​មាន​ទង្វើ​ខាង​ហិរញ្ញវត្ថុ​ខុស​ផ្លែ​ក​ពីគ្នា​ ​តែ​គោលការណ៍​ទាំងអស់​នេះ​ ​គឺជា​វិធីសាស្ត្រ​តំបូង​សម្រាប់​នាំ​យក​ទៅ​ពិចារណា​កែច្នៃ​ប្រើ​ប៉ុណ្ណោះ​ ​ព្រោះ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ ​ការ​រិះរក​វិធី​ដែល​សក្តិ​សម​បំផុត​សម្រាប់​គូ​ស្វាមីភរិយា​របស់​ខ្លួនឯង​ទៅវិញ​ទេ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here