ពិត​អត់​!​ ​ក្មេង​គេង​ស្រ​ម៉ុ​ក​តាំងពី​អាយុ២ទៅ៣ឆ្នាំ​ ​ធំឡើង​អាច​មាន​ចរិ​ក​អាក្រក់​

0
235

​ភ្នំពេញ​៖​ ​មនុស្ស​ពេញវ័យ​ភាគច្រើន​គេង​ស្រ​ម៉ុ​ក​ដោយសារតែ​រាងកាយ​ទទួលរង​នូវ​សំពាធ​ខ្លាំង​ពី​ការងារ​ ​ឬ​មាន​បញ្ហា​សុខ​ភាព​ផ្សេង​ៗ​ ​ក៏ប៉ុន្តែ​ប្រសិនបើ​កុមារ​មាន​ទម្លាក់​គេ​ស្រ​ម៉ុ​ក​ឮៗ​តាំងពី​នៅ​តូច​ ​ពួកគេ​អាច​ប្រឈមមុខនឹង​បញ្ហា​ជាច្រើន​ទៅ​ថ្ងៃ​អ​នា​គត់​។​

​អ្នកស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​ ​Cincinnati​ ​Children’s​ ​បាន​ធ្វើតាម​ដាន​ទៅលើ​កុមារ​ចំនួន​ ​២៤៩នាក់​ ​រក​ឃើញថា​ ​កុមារ​ដែល​គេង​ស្រ​ម៉ុ​ក​ឮៗ​ ​តិច​បំផុត​ត្រឹម​មួយ​សប្តាហ៍​ពីរ​ដង​នៅចន្លោះ​អាយុ​ ​២ទៅ​ ​៣ឆ្នាំ​ ​អាច​មាន​អាកប្ប​កិរិយា​អាក្រក់​ច្រើនជាង​កុមារ​ដែល​មិន​គេង​ស្រ​ម៉ុ​ក​។​

​វេជ្ជបណ្ឌិត​ ​Dean​ ​Beebe​ ​មានប្រសាសន៍​ថា​ ​(​ក្មេង​ដែល​គេង​ស្រ​ម៉ុ​ក​ខ្លាំង​ៗ​ដោយសារតែ​ ​ពួកគេ​រស់នៅ​ក្នុង​គ្រួសារ​ដែល​មាន​ស្ថានភាព​មិនល្អ​ ​និង​បាន​បៅដោះ​ម្តាយ​មាន​រយ:ពេល​ខ្លី​)​។​

​វេជ្ជបណ្ឌិត​បន្ថែម​ទៀត​ថា​ ​(​ការ​គេង​ស្រ​ម៉ុ​ក​ ​អាច​ធ្វើឲ្យ​មាន​ឥរិយាបទ​កាន់តែ​អាក្រក់​ ​នៅពេល​ដែល​ពួកគេ​ចូលរៀន​)​។​ ​ការ​រក​ឃើញ​នេះ​បាន​ជួយ​ជំរុញ​ ​និង​លើកទឹកចិត្ត​ដល់​អ្នកម្តាយ​គ្រប់រូប​ ​ឲ្យ​បន្ត​ការ​បំបៅ​ដោះ​កូន​ឲ្យបាន​ច្រើន​ ​ពីព្រោះ​ក្នុងចំណោម​ក្មេង១០នាក់​ ​មាន​ក្មេង​ម្នាក់​ហើយដែល​គេង​ស្រ​ម៉ុ​ក​។​

​តើ​កុមារ​គេង​ស្រ​ម៉ុ​ក​តាំងពី​តូច​ ​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មែនទេ​?​ ​លោក​វេជ្ជបណ្ឌិត​ ​Beebe​ ​បាន​បង្ហាញថា​ ​(​ឪពុក​ម្តាយ​ភាគច្រើន​មិនដឹង​ថា​ ​កុមារ​ដែល​គេង​ស្រ​ម៉ុ​ក​ខ្លាំង​ៗ​ ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ខុសប្រក្រតី​នោះ​ទេ​ ​ហើយ​អ្វី​ដែ​លក្មេងៗ​មាន​ហានិភ័យ​ខ្លាំង​បំផុត​នោះ​ ​គឺ​អាកប្ប​កិរិយា​មិនល្អ​ ​ឬមិន​គួរឲ្យ​ស្រឡាញ់​)​។​ ​មិន​តែប៉ុណ្ណោះ​ ​ការ​គេង​ស្រ​ម៉ុ​ក​អាច​ជា​សញ្ញា​នៃ​បញ្ហា​ផ្លូវដង្ហើម​ ​ជាពិសេស​ការ​គេង​នៅពេល​យប់​។​

​សរុប​មក​ក្រុម​អ្នកស្រាវជ្រាវ​បាន​ធ្វើការ​សន្និដ្ឋាន​ថា​ ​មានតែ​ការ​បំបៅ​ដោះ​កូន​ឲ្យបាន​ពេញលេញ​ទេ​ ​ដែល​អាច​ជួយការ​ពារ​កុមា​រតូចៗ​មិន​ឲ្យ​គេង​ស្រមុក​ ​រួម​ទាំង​បញ្ហា​ផ្សេង​ៗ​ទៀត​ដែល​កើតមាន​ក្នុង​ជីវិត​របស់​កុមារ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here