ការគេងបានគ្រប់គ្រាន់ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញដល់ការលូតទាំងរាងកាយ និងខួរក្បាលទារក។ ដូច្នេះ ដើម្បីជួយឲ្យទារកគេងលក់ស្រួល ឪពុកម្តាយទាំងឡាយគួរមានទម្លាប់៦ចំណុចនេះ មុនពេលចូលគេង៖
១.ទុកពេលឲ្យច្រើនសម្រាប់ការចូលគេង៖ ចាប់ផ្តើមទម្លាប់គេង ៣០ ទៅ៤៥នាទីមុនពេលកូនរបស់អ្នកគេងលក់។
២.រៀបចំកន្លែងសម្រាប់គេង៖ អ្នកត្រូវបន្ថយពន្លឺភ្លើង និងបិទឧបករណ៍អេឡិចត្រូនិចទាំងអស់។
៣.ងូតទឹក ឬម៉ាស្សា៖ ការងូតទឹក ឬម៉ាស្សានិងជួយឲ្យទារកមានអារម្មណ៍ស្ងប់ស្ងាត់ ឆាប់គេងលក់ស្រួល។
៤.ឲ្យទារកញ៉ាំអាហារអោយបានឆ្អែត៖ ការផ្តល់អាហារដល់ទារកបានច្រើននៅពេលល្ងាច អាចជួយបំពេញភាពឆ្អែតរបស់ពួកគេរហូតដល់ព្រឹក។ ដូច្នេះពួកគេមិនងាយភ្ញាក់ដោយសារតែភាពស្រេកឃ្លានឡើយ។
៥.អានរឿងនិទានពេលចូលគេង៖ ការអានរឿងនិទាន អាចជួយឲ្យទារកមានអារម្មណ៍រសាយទុកកង្វល់ និងអណ្តែតអណ្តូងទៅតាមសាច់រឿង ហើយមិនយូរទេពួកគេនឹងបិទភ្នែកគេងលក់ដោយមិនដឹងខ្លួន។
៦.ស្តាប់បទចម្រៀង៖ ការចាក់បទចម្រៀងបែបបំពេរ ឬបទសប្បាយៗ ក៏ជាផ្នែកមួយដែលអាចធ្វើឲ្យពួកគេមានអារម្មណ៍ស្រស់ស្រាយ និងគេងលក់បានស្រួលផងដែរ៕