ស្ត្រី​មានផ្ទៃពោះ​ត្រីមាស​ដំបូង​ត្រូវ​ប្រញាប់​ទៅពេទ្យ​ភ្លាម​ បើសិន​ជួប​អាការៈ​ ៥យ៉ាងនេះ​

0
109
ស្ត្រី​មានផ្ទៃពោះ​ត្រីមាស​ដំបូង​ត្រូវ​ប្រញាប់​ទៅពេទ្យ​ភ្លាម​ បើសិន​ជួប​អាការៈ​ ៥យ៉ាងនេះ​
ស្ត្រី​មានផ្ទៃពោះ​ត្រីមាស​ដំបូង​ត្រូវ​ប្រញាប់​ទៅពេទ្យ​ភ្លាម​ បើសិន​ជួប​អាការៈ​ ៥យ៉ាងនេះ​

ភ្នំពេញ​៖ រឿង​សំខាន់​ជាងគេ​ ដែល​ស្ត្រី​មានផ្ទៃពោះ​ទាំងឡាយ​ត្រូវ​យកចិត្ត​ទុកដាក់​ឲ្យបាន​ខ្លាំង​បំផុត​ គឺ​បញ្ហា​សុខភាព​ ព្រោះ​ក្នុង​ដំណាក់កាល​នេះ​ ស្ត្រី​អាច​មាន​អាការ​មិន​ប្រក្រតី​មួយចំនួន​អាច​កើតមានឡើង​ ដែល​តម្រូវឲ្យ​ធ្វើការ​ព្យាបាល​ជាបន្ទាន់​ បើ​ពុំ​ដូច្នោះ​ទេ​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​ម្តាយ​ និង​កូន​។

ដូច្នេះ​ ប្រសិនបើ​អ្នក​សង្កេតឃើញ​មាន​បញ្ហា​មួយចំនួន​ដូច​ខាងក្រោម​នេះ​ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​៖

ហូរឈាម​តាម​ទ្វារមាស​៖ បើ​ឈាម​ចេះតែ​ហូរចេញ​មក​តាម​ទ្វារមាស​ក្នុង​ពេល​មានផ្ទៃពោះ​ អ្នក​ត្រូវតែ​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​ ព្រោះ​វា​អាច​ជា​រោគសញ្ញា​នៃ​ការ​មានផ្ទៃពោះ​ក្រៅ​ស្បូន​ ឬការ​រលូតកូន​។ តែ​ប្រសិនបើ​ការឈឺចាប់​ និង​ហូរឈាម​កើតឡើង​នៅចន្លោះ​ខែទី៧​ ឬទី៨​ វា​អា​ចប​ណ្តោ​លម​កពី​សុក​មាន​បញ្ហា​។

ទារក​គ្មាន​សកម្មភាព​៖ ប្រសិនបើ​កូន​នៅក្នុង​ផ្ទៃ​គ្មាន​សកម្មភាព​ ឬលែង​ធាក់​អ្នក​ទេ​នោះ​ អ្នក​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ភ្លាម​ ព្រោះ​មានតែ​ឧបករណ៍​អេឡិចត្រូនិក​ទេ​ ទើប​អាច​មើលឃើញ​។

ការ​រាគ​នោម​៖ ស្ត្រី​មួយចំនួន​អាច​រាគ​នោម​ដោយ​មិនដឹង​ខ្លួន​ នេះ​ដោយសារតែ​ស្បូន​រីក​ធំ​ប្រជ្រៀត​ផ្លោក​នោម​ក្នុង​ពេល​មានផ្ទៃពោះ​។ កត្តា​មួយ​នេះ​ អ្នក​ក៏​ត្រូវ​ពគ្រោះជា​មួយ​គ្រូពេទ្យ​ដែរ​។

ឈឺពោះ​ និង​ឈឺក្បាល​ខ្លាំង​៖ បើ​អ្នកម្តាយ​មាន​សម្ពាធ​ឈាម​ខ្ពស់​ ហើយ​ចេះតែឈឺ​ក្បាល​ធ្ងន់ធ្ងរ​កើតឡើង​ក្នុង​ត្រីមាស​ទី៣​ វា​អាច​ជា​ជំងឺ​ក្រឡាភ្លើង​។ ហេតុនេះ​ហើយ​ អ្នកម្តាយ​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​។

កើតជំងឺ​ផ្កា​សាយ​៖ តាមរយៈ​ការសិក្សា​មួយចំនួន​បាន​បង្ហាញថា​ ស្ត្រី​ដលមាន​ផ្ទៃពោះ​ គឺ​ងាយ​នឹង​កើតជំងឺ​ផ្កា​សាយ​ខ្លាំង​ណាស់​។ ដូច្នេះ​ប្រសិនបើ​អ្នកម្តាយ​គ្រប់រូប​ដឹង​ថា​ ខ្លួន​ពិតជា​មាន​ជំងឺ​ផ្កា​សាយ​ត្រូវ​ប្រញាប់​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here