សម្រាប់​អ្នក​ជ្រុះសក់​ច្រើន​ អាច​សាកល្បង​ជាមួយ​វិធី​នេះ​ដើម្បី​បណ្ដុះ​សក់​ឡើងវិញ​

0
208

ភ្នំពេញ៖ ថ្ងៃនេះ​គេហទំព័រ​ ចំប៉ី​ សូម​បង្ហាញ​ជូន​នូវ​វិធី​សា​ស្រ្ដប​ណ្ដុះ​សរសៃ​រស​ក់​ នឹង​ជួយ​ជំរុញ​ការលូតលាស់​របស់​សរសៃសក់​ ទាំង​សរសៃសក់​ថ្មី​ គល់​សក់​ ព្រមទាំង​ជួយ​បន្ដឹង​សក់​ឲ្យ​មានជីវិត​ តាម​វី​ធី​សា​ស្រ្ដបែប​ធម្មជាតិ​ដែល​ចាស់​ៗបុរាណ​និយម​ប្រើ​។

នេះ​ជា​វិធី​សា​ស្រ្ដនៃ​ការ​រក្សា​សក់​ជាមួយ​ ស្លឹក​ត្របែក​ ព្រោះ​ដោយសារតែ​នៅក្នុង​ស្លឹក​ត្របែក​ មាន​វីតាមីន​ B ដែល​ជា​គុណប្រយោជន៍​មួយ​ជួយ​បំប៉ន​សរសៃសក់​ និង​ជំរុញ​ការលូតលាស់​របស់​សរសៃសក់​បាន​យ៉ាង​ល្អ​ ។

ខាងក្រោម​នេះ​ជា​វិធី​ធ្វើ​ និង​ ធាតុផ្សំ​ ៖

១.ប្រើ​ស្លឹក​ត្របែក​ មួយ​បាច់​ ស្ងោ​ជាមួយ​ទឹក​រយៈ​ ២០នាទី​

២. ទុកចោល​ឲ្យ​ត្រជាក់

​៣. យក​ទឹក​ស្លឹក​ត្របែក​ ដែល​ត្រជាក់​ហើយ​មក​កក់​ជាមួយ​សក់​ និង​ស្បែក​ក្បាល​ យ៉ាងហោចណាស់​ម៉ាស្សា​សរសៃសក់​រយៈពេល​ ២ ទៅ​ ៣ ម៉ោង​

៤. អាច​នឹង​ល្អ​ប្រសើ​បំផុត​ ប្រសិនបើ​លោកអ្នក​ កក់សក់​ទុកចោល​ពេលយប់​ ហើយ​ចាំ​លាង​សម្អាត​ចេញ​នៅពេល​ព្រឹក​

៥. ក្រៅពី​នេះ​គឺ​លាង​សម្អាត​សក់​ឲ្យ​ស្អាត​ ។

ជា​ធម្មតា​ ស្លឹក​ត្របែក​ មានប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ព្យាបាល​អ្នក​ដែល​មាន​អាការៈ​ ជ្រុះសក់​ច្រើន​ សក់​តិច​ សក់​ទំពែក​ បាន​យ៉ាង​មាន​ប្រសើរ​ ព្រោះ​ជា​រុក្ខជាតិ​ឱសថ​បុរាណ​ដ៏​សក្ដ​សិទ្ធ​មួយ​ដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here