ទោះបីជាត្រចៀក អាចទប់ទល់នឹងការហូរចូលនៃទឹកស្ទើរតែគ្រប់លក្ខខណ្ឌយ៉ាងណាក៏ដោយ ប៉ុន្តែពេលខ្លះទឹកនៅតែអាចជ្រាបចូលបានដដែល។
ជាទូទៅទឹកនឹងហូរចេញដោយខ្លួនឯង តែបើទឹកនៅតំកល់ក្នុងត្រចៀកយូរពេកធ្វើអោយមានភាពសើមកើតឡើង ដែលជាឱកាសល្អសម្រាប់បាក់តេរី និងផ្សិតលូតលាស់ ហើយចុងក្រោយត្រចៀករបស់កុមារនឹងរលាក។
ប្រសិនបើកូនរបស់អ្នកមានរោគសញ្ញាទាំងនេះ គួរនាំពួកគេទៅមន្ទីរពេទ្យភ្លាមៗ៖
– ស្បែកត្រចៀខាងក្រៅឡើងត្រហម
– រមាស់ខ្លាំងក្នុងត្រចៀក
– មានការឈឺចាប់ (ជាពិសេសនៅពេលយកដៃប៉ះវានឹងរីករាលដាលទៅក មុខ ឬតំបន់ក្បាល)
– ហូរខ្ទុះចេញពីត្រចៀក
- ហើមកូនកណ្តុរនៅតំបន់ក ឬជុំវិញត្រចៀកភ្លាមៗ
– ហើមរង្វង់ត្រចៀកផ្នែកខាងក្រៅ
– ស្តាប់មិនលឺ
- មានអារម្មណ៍ធ្ងន់ត្រចៀក…
បើអ្នកមិនខ្វាយខ្វល់ចេះតែបណ្តោយចាំអោយជាដោយខ្លួនឯង ករណីខ្លះត្រចៀរបស់កុមារអាចជួបប្រទេះបញ្ហាឈឺចាប់កាន់តែខ្លាំង ឬខូចត្រចៀកស្តាប់លែងលឺរហូត។
រើប្រាស់កន្សែងមិនត្រឹមត្រូវ បង្កអោយសូមបញ្ជាក់ផងដែរថា ការឆ្លងមេរោគត្រចៀកក៏អាចបណ្តោលមកពីការប្រើប្រាស់សំឡីត្បាល់ត្រចៀកមិនត្រឹមត្រូវ និងការខ្វារអាចម៍ត្រចៀកញឹកញាប់ផងដែរ៕