រមាស់​ស្បែក​នៅពេល​មានផ្ទៃពោះ​ ​តើ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ម្ដាយ​ ​និង​ទារក​ដែរ​ឬទេ​?​

0
210
រមាស់​ស្បែក​នៅពេល​មានផ្ទៃពោះ​ ​តើ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ម្ដាយ​ ​និង​ទារក​ដែរ​ឬទេ​?​
រមាស់​ស្បែក​នៅពេល​មានផ្ទៃពោះ​ ​តើ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ម្ដាយ​ ​និង​ទារក​ដែរ​ឬទេ​?​

​ជាទូទៅ​អាការៈ​រមាស់​ស្បែក​នៅពេល​មានផ្ទៃពោះ​ ​ជា​រឿង​ធម្មតា​ ​ដែល​អាការ​រមាស់​កម្រិត​ស្រាល​ ​ជាទូទៅ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ ​ឬ​កូន​ក្នុង​ផ្ទៃ​នោះ​ទេ​ ​ប៉ុន្តែ​ពេលខ្លះ​វា​អាច​បង្ក​ឲ្យ​មាន​ភាព​ធ្ងន់ធ្ងរ​បាន​។​ ​ប្រសិនបើ​អ្នក​ព្រួយបារម្ភ​ ​ឬ​ប្រសិនបើ​អ្នក​រមាស់​ខ្លាំង​ចាំបាច់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​។​

​ការ​បង្កើន​ការ​ផ្គត់ផ្គង​ឈាម​ ​និង​ការលូតលាស់​ធំ​បន្តិច​ម្តង​ៗ​នៃ​ក្បាលពោះ​ ​អាច​រួមចំណែក​ធ្វើឲ្យ​ស្បែក​របស់​ស្ត្រី​មានផ្ទៃពោះ​មាន​អាការ​រមាស់​។​ ​ដូច្នេះ​ ​អ្នក​ត្រូវ​ចាត់វិធានការ​ទាំងនេះ​ ​ដើម្បី​កាត់បន្ថយ​អាការ​រមាស់​៖​

​ជំ​ហ៊ាន​ទី១​៖​ ​អ្នក​ត្រូវ​បញ្ចៀស​បញ្ហា​ស្បែក​ស្ងួត​ ​ដោយ​ងូត​ទឹ​ក​ក្តៅ​ឧ​ណ្ឌៗ​ ​ហើយ​សម្អាតខ្លួន​ជាមួយនឹង​សាប៊ូ​ដែល​មាន​ក្លិន​ស្រាល​។​

​ជំ​ហ៊ាន​ទី២​៖​ ​ត្រូវ​ចេះ​ផ្តល់​សំណើម​ដល់​ស្បែក​ ​បន្ទាប់ពី​ការ​ងូតទឹក​ដោយ​ប្រើ​ក្រែម​ផ្តល់​សំណើ​ម​មានគុណ​ភាពល្អ​។​

​ជំ​ហ៊ាន​ទី៣​៖​ ​ស្លៀក​សំលៀក​បំពាក់​រលុង​ៗ​ ​ទន់​ៗ​ដែល​ធ្វើឡើង​ពី​ក​ប្បា​ស់​ ​ឬក៏​សូត្រ​ ​ដើម្បី​ជៀស​វា​ភាព​អាប់អួ​។​

​ជំ​ហ៊ាន​ទី៤​៖​ ​កុំ​អេះ​ឲ្យសោះ​ ​ព្រោះ​ការ​បញ្ចេញ​អ័រម៉ូន​ពេល​មានផ្ទៃពោះ​អាច​ធ្វើឲ្យ​ស្បែក​កាន់តែ​ស្តើង​ ​ហើយ​ងាយ​ដាច់​រលាត់​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here