ស្ត្រី​មានផ្ទៃពោះ​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​នៅពេល​គេង​

0
158
ស្ត្រី​មានផ្ទៃពោះ​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​នៅពេល​គេង​ស្ត្រី​មានផ្ទៃពោះ​
ស្ត្រី​មានផ្ទៃពោះ​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​នៅពេល​គេង​ស្ត្រី​មានផ្ទៃពោះ​

ប្រឈមមុខនឹង​បញ្ហា​ជាច្រើន​ ហើយ​រាល់​សកម្មភាព​ប្រចាំថ្ងៃ​សុទ្ធតែ​ប៉ះពាល់​ដល់​សុខភាព​ម្ដាយ​ និង​ទារក​ទាំងអស់​ ជាក់ស្ដែង​ដូចជា​ការ​គេង​ ក៏អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ទារក​ផង​ដែរ​។

ការ​គេង​គឺជា​ទង្វើ​មួយ​ដែល​ស្ត្រី​មានផ្ទៃពោះ​ទាំងឡាយ​គួរតែ​យកចិត្ត​ទុកដាក់​ឲ្យបាន​ខ្លាំង​បំផុត​ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​ទារក​។ ព្រោះ​ពេលនេះ​ ពោះ​របស់​អ្នក​កាន់តែ​រីក​ធំ​ទៅៗ​ ការដកដង្ហើម​ចេញចូល​បាន​ខ្លី​ នោម​ញឹក​ ហើយ​ឈឺខ្នង​ថែមទៀត​។

ប៉ុន្តែ​ ប្រសិនបើ​អ្នកធ្វើ​តាម​អនុសាសន៍​របស់​អ្នកជំនាញ​ ដូច​ខាងក្រោម​នេះ​ គឺ​អាច​ដោះស្រាយ​បាន​៖

១) សូម​ស្ត្រី​មានផ្ទៃពោះ​ទាំងឡាយ​ គេង​បែរ​ទៅ​ខាងឆ្វេង​ ព្រោះ​វា​ជាទី​តាំង​ដែល​ល្អ​បំផុត​

០២) ហាម​គេង​ផ្កាប់មុខ​ ឬផ្ងារពោះ​ឡើង​ឲ្យសោះ​

០៣) ត្រូវ​ជាវ​ខ្នើយ​សម្រាប់​ស្ត្រី​មានផ្ទៃពោះ​ មក​ប្រើប្រាស់​

០៤) មុន​ពេល​ចូលគេង​ចំនួន​ ២ម៉ោង​ ហាម​ទទួលទានទឹក​

០៥) ស្ត្រី​មានផ្ទៃពោះ​គ្រប់រូប​ ត្រូវ​ព្យាយាម​គេង​ចំហៀង​ក្នុង​មួយ​ត្រីមាស​ដំបូង​

០៦) ត្រូវ​ដោះ​សម្លៀកបំពាក់​ចេញ​ក្នុង​ពេល​គេង​ ឬស្លៀក​ឈុត​ដែល​រលុង​ៗ

០៧) ហាម​គិត​រឿង​សៅហ្មង​ ដែល​នាំឲ្យ​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​។

ចំណុច​សំ​ខាន់​ៗទាំងប៉ុន្មាន​ ដែល​បាន​បង្ហាញ​ខាងលើ​នេះ​ សូម​ស្ត្រី​មាន​ផ្ទា​ពោះ​គ្រប់រូប​គួរតែ​ចង់​ចាំទុក​ ដើម្បី​មាន​សុខភាព​ល្អ​ទាំង​ម្តាយ​ និង​កូន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here