ភ្នំពេញ៖ នាយ ព្រែក គឺជាតារាមួយដួងដែលអ្នកគាំទ្រទូទាំងប្រទេសកម្ពុជាបានស្គាល់តាំងតែពីកុមារភាព ព្រោះតែកាលពីកុមារនាយ ព្រែក តែងតែបានចូលរួមសម្ដែងជាមួយកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ កំពូលតារាកំប្លែងលោកតា ក្រឹម និងបានសម្ដែងក្នុងខ្សែភាពយន្ដជាច្រើនទៀតផង ស្រាប់តែថ្មីៗនេះមានបែកធ្លាយវីដេអូនាយ ព្រែក បានសម្ដែងជាមួយ ពិធីការនីសំបូរវោហា សុភក្រ កុសមា ដែលកាលនោះជាតារាចម្រៀងកុមារមួយរូបដែលលេចធ្លោ នៅខាងក្រោមវីដេអូនោះនាយព្រែកបានចូលខមិនឱ្យអ្នកបានមើលវីដេអូហើយសូមគេងឱ្យលក់។
នាយ ព្រែក បានចូលខមិនខាងក្រោមវីដេអូចម្រៀងរបស់ ពិធីការនី សុភក្រ កុសមា ដែលមាននាយ ព្រែក បានចូលរួមសម្ដែងនោះដូចជា «មើលហើយញញឹម ហួសចិត្ដនឹងសម្រស់ខ្លួនឯង មិនគួរណាផលិតកម្មហ៊ានជួលតួស្អាតៗចឹងមកថតសោះ »«មើលហើយនាំគ្នាគេងអោយលក់ណា»។
ហើយពិធីការនី សុភក្រ កុសមា ក៏បានចូលខមិនតបបែបយល់អត្ថន័យដែលនាយ ព្រែក ខមិននោះវិញថា «កាលហ្នឹងគេស្អាតគេហើយMV ដែលចង់មើលយូរហើយ ឥលូវបានឃើញហើយ អរគុណលោកពូឡេងដែលនៅរក្សាMV មួយនេះ»៕




