ភ្នំពេញ៖ សូមទស្សនារូបភាព ស្ទឹងដំណាក់ក្បូននារដូវវស្សា ដែលស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ខេត្តកោះកុង។
ស្ទឹងដំណាក់ក្បូនមានចម្ងាយ ៤០គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង តាមផ្លូវទៅអូរសោម ដែលធ្វើឱ្យអ្នកទេសចរណ៍ និងអ្នកដំណើរតាមផ្លូវនេះ បានទស្សនាផ្ទាំងទស្សនីយ៍ភាព ដ៏ល្អឯកនៃដងស្ទឹង អមជាមួយដើមឈើ ឈរអមសងខាង និងទទួលបានអារម្មណ៍ស្រស់ស្រាយ ខ្យល់បរិសុទ្ធពីធម្មជាតិ៕
ប្រភព៖ ក្រសួងបរិស្ថាន










