ភ្នំពេញ៖ តារាចម្រៀងសម្លេងផ្អែម និងចូលចិត្ដនិពន្ធបទភ្លេងបែបមនោសញ្ចេតនា កំដរអារម្មណ៏ប្រិយមិត្ដអ្នកគាំទ្រឱ្យមានអារម្មណ៏អន្លង់អន្លូច ដែលទើបនឹងដើរចេញពីទ្រនំចាស់ឆ្ពោះទៅកាន់ទ្រនំថ្មី ផលិតកម្ម រាម ដែលជាកម្មសិទ្ធរបស់អ្នកស្រី ស្រីអូន ម្ចាស់ប្រេនផលិតផលសម្រស់ធម្មជាតិ លោក ដួង វីរៈសិទ្ធ បានបញ្ចេញរូបភាពកាលពីអាយុ ១៦ឆ្នាំ ធ្វើ ឱ្យអ្នកគាំទ្រឃើញហើយប៉ះសក់។
កាលពីម្សិលមិញនេះតារាចម្រៀងសម្លេងផ្អែមលោក ដួង វីរៈសិទ្ធ បានធ្វើឱ្យអ្នកគាំទ្រប៉ះសក់គ្រប់គ្នាក្រោយលោកបានបង្ហោះសារមួយ និងភ្ជាប់ជាមួយរូបភាពមួយសន្លឹកថា «អំឡុងឆ្នាំ ២០០៩ ខ្ញុំ អាយុ ១៦ ឆ្នាំ ដៃកាន់ហ្គីតា អរគុណ បង kheng song leng ដែលបានថែរក្សារូបថតនេះហើយផ្ញើរអោយប្អូន …»៕


