ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ មានករណីជនសង្ស័យបើកម៉ូតូ ១គ្រឿង ម៉ាកlet’s ពណ៍ស ផ្លាកលេខ ភ្នំពេញ1HM9792 បានបើកម៉ូតូក្នុងល្បឿនលឿន និងស្ថានភាពស្រវឹងខ្លាំង បុកកម្លាំងសមត្ថកិច្ចដែល កំពុងបំពេញភារកិច្ច អនុវត្តន៍ច្បាប់ចរាចរណ៌ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ បណ្តាលឲ្យមន្ត្រីរងរបួសធ្ងន់ ១នាក់ គឺលោកអនុសេនីយ៌ឯក ស៊ុយ ទី នាយផ្នែកសណ្តាប់ធ្នាប់ និងចរាចរណ៌នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក នៅចំនុចតាមផ្លូវលេខ២៧១ មុខផ្សារហេងលី សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
បច្ចុប្បន្នជនបង្ក និងមន្ត្រីអ្នកអនុវត្តន៍ច្បាប់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសុមៈ។
ក្រោយពីការសម្រាកព្យាបាលរួច ជនបង្កនឹងត្រូវរៀបចំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕



