ចិនសម្រេចផ្តល់ជំនួយ ជំហានទី២ជាវ៉ាក់សាំងកូវីដ-១៩ចំនួន៤០ម៉ឺនដូស ដល់កម្ពុជា

0
9

ភ្នំពេញ៖ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជំហានទី២ជាវ៉ាក់សាំងកូវីដ-១៩ចំនួន ៤០ ម៉ឺនដូសជូនដល់ភាគីកម្ពុជា។

ស្ថានទូតចិនប្រចាំកម្ពុជាបានលើកលើងតាមបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះថា ” ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលជាបងប្អូនរបស់ចិនក្នុងការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជំហានទី២ជាវ៉ាក់ សាំងកូវីដ-១៩ចំនួន ៤០ ម៉ឺនដូសជូនដល់ភាគីកម្ពុជា”។

សូមរំលឹកថា កាលពីថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២១ កម្ពុជាបានទទួលវ៉ាក់សាំង មានចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូង ពីចិនដោយក្នុងនោះ ចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា៕

LEAVE A REPLY

Please enter your comment!
Please enter your name here