ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា ប្រសិនបើកាបូបខ្មែរធ្វើពីកំប្លោកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយពីស្ត្រីខ្មែរ ច្បាស់ជាសិប្បកម្មកែច្នៃនិងអ្នករកកំប្លោកបានប្រាក់ចំណូល និងបង្កើតការងារធ្វើសម្រាប់ប្រជាជន។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ សម្ដេចបានលើឡើងយ៉ាងដូច្នេះថា” សូមកោតសរសើរចំពោះលោកជំទាវទាំងអស់ ដែល បានប្រើប្រាស់ផលិតផលច្នៃប្រឌិតរបស់កូនខ្មែរនៅខេត្តសៀមរាប។ ប្រសិនបើកាបូបខ្មែរដែលធ្វើពីកំប្លោកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយពីស្ត្រីខ្មែរ ច្បាស់ជាធ្វើអោយសិប្បកម្មកែឆ្នៃនិងអ្នករកកំប្លោកទទួលបាននូវប្រាក់ចំណូល និងបង្កើតបាននូវការងារធ្វើសម្រាប់ប្រជាជនយើង។ មួយប៉ុស្តនេះ ខ្ញុំមើលឃើញថាប្រពន្ធខ្ញុំនៅតែស្អាតដូចមុនរៀបការ។ នេះជាការសរសើររបស់ប្តី “៕