ខែកុម្ភៈ កម្ពុជា ទទួលបានចំណូល ពីការលក់បណ្ណចូលទស្សនាអង្គរវត្តជាង ១២ម៉ឺនដុល្លារ

0
11

ភ្នំពេញ៖ គ្រឹះស្ថានអង្គរ បានប្រកាសឲ្យដឹងថា ពេញមួយខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជា ទទួលបានចំណូលចំនួន ១២២.៣៥៧ដុល្លារ ពីការលក់បណ្ណឲ្យភ្ញៀវទេសចរបរទេស ចំនួន ២.៩៨១នាក់ ចូលទស្សនារមណីដ្ឋានអង្គរ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ មីនានេះ បានឲ្យដឹងបន្តថា រយៈពេល ២ខែ ឆ្នាំ២០២១ មានភ្ញៀវទេសចរបរទេស ចំនួន ៤.១៩៤នាក់ បានចូលទស្សនានារមណីដ្ឋានអង្គរ និងទទួលចំណូល ចំនួន ១៧២.៨២៣ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here